Thursday, July 3, 2008

ក្តាមស្រែ​

ក្តាម​ស្រែ​ថែ​ខ្លួន​ពេល​នៅ​ស្រែ​
ពេល​ដែល​មាន​ម៉ែ​ពុក​ប្រដៅ​
ដាស់​តឿន​ព្រឹកល្ងាច​កុំ​អោយ​ខ្លៅ
កុំ​អោយ​គិតទៅផ្លូវ​ផ្តេសផ្តាស ។

ពេល​បាន​ចូល​ក្រុង​ឈ្លក់​ភ្លើង​ព៌ណ​
ឈ្លក់​នឹង​លំអ​ក្រុង​ឆើត​ឆាយ​
ឈ្លក់នឹង​ភាព​មាន​ភាព​សប្បាយ​
ភ្លេច​កំនើត​កាយ​នៅ​ស្រុក​ស្រែ ។

ភ្លេច​ហើយ​ភ្លេច​ពាក្យ​ម៉ែ​ផ្តែផ្តាំ​
ថា​ចូល​កូន​ចាំ​ណា​មាស​ស្ងួន​
កូន​ជា​កូន​ស្រី​ត្រូវ​ថែ​ខ្លួន​
រក្សា​រូប​កូន​កុំ​អោយ​ធ្លោយ ។

ក្តាម​ស្រែ​ពេល​នេះ​ភ្ញាក់​រលឹក​
ពេល​ដែល​មាន​ទុក្ខ​មក​ក្បែ​កាយ​
ទើប​តែ​ចេះ​នឹក​ឃើញ​ហើយ​ស្តាយ​
ឈ្លក់​ភាពសប្បាយ​ភ្លេច​សិក្សា ។

ក្លាយ​ខ្លួន​ជា​ជន​សង្គម​ស្អប់​
ពេល​ចង់​ត្រលប់​ខ្លួន​កែប្រែ​
ក៏​ដូច​ជា​ហួស​ពេល​ណាស់​ដែរ​
មិន​អាច​កែ​ប្រែ​អតីតកាល​ ។

តែ​រឿង​ដែល​វា​កន្លង​ទៅ
កុំទុក​ហ្មង​សៅ​ណា​ក្តាម​ស្រែ​
គួរ​ខំ​រិះ​រក​ហើយ​ខំ​កែ​
ជីវិត​ថ្មី​ដែល​ល្អ​ប្រសើរ ។

ស៊ូ​ឡើង​ក្តាម​ស្រែ​កុំ​អាល​ឈប់​
បន្ទាប់ពី​យប់​មេឃ​គង់​ថ្ងៃ​
ក្រោក​ឡើង​ខំ​ឡើង​កុំ​គិត​ខ្លី
គង់​តែមាន​ថ្ងៃ​បាន​ភ្លឺស្វាង ។

No comments: